Bitcoin​ ​ជា​អ្វី​ ​ហើយ​រក​បាន​នៅ​កន្លែង​ណា?

Bitcoin​ ​ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​មួយ​ដែល​ចេញ​ក្នុង​ឆ្នាំ​ ​២០០៩​ ​ដែល​បង្កើតឡើង​ដោយ​​ស្ថាបនិក​​​ម្នាក់​មិន​បង្ហាញ​អត្តសញ្ញាណ​ ​មាន​ឈ្មោះ​ក្លែងក្លាយ Satoshi Nakamoto។


​រូបិយប័ណ្ណ​អេឡិចត្រូនិក​នេះ​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ណា​មួយ​ឡើង​ ​ហើយ​មាន​ចរាចរណ៍​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​និង​មិន​កាត់​កម្រៃ​សេវា​ប្រើប្រាស់​ដូច​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​ឌីជីថល​ ​Visa Card​ ​និង​ ​Master Card​ ​នោះ​ទេ​ ​ខណៈ​ហាង​ទំនិញ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​បាន​និយម​ប្រើប្រាស់​ ​Bitcoin។

ចរាចរណ៍​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​Bitcoin​ ​អាច​រក​បាន​តាម​វិធី​គេ​ហៅ​ថា​ ​Mine​ ​ដែល​ប្រើប្រាស់​កុំព្យូទ័រ​ដើម្បី​គណនា​ដោះស្រាយ​ចំណោទ​ពីជគណិត​ដ៏​ស្មុគស្មាញ​ ​ឬ​អាច​ទិញ​បាន​ពី​ផ្សារភាគហ៊ុន​អន្តរជាតិ​ក្នុង​តម្លៃ​ប្រមាណ​ ​២ ៣១៩​ ​ដុល្លារ​ក្នុង​មួយ​ ​Bitcoin​ ​(អត្រា​ថ្ងៃ​ ​២៥​ ​ឧសភា​ ​២០១៧)៕

រោងចក្រ Mine Bitcoin ក្នុងប្រទេសចិន
រោងចក្រ Mine Bitcoin ក្នុងប្រទេសអ៊ីស្លង់

Credit: Sabay

Comments