កាលពីអំឡុងចុងខែឧសភាកន្លងទៅអត្រាតម្លៃរបស់រូបិយប័ណ្ណអេឡិចត្រូនិក Bitcoin បានឡើងថ្លៃដល់ចំណុចខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រដោយមួយ Bitcoin មានតម្លៃ ២ ១៦៨ដុល្លារ។
Credit: Sabay
តម្លៃរបស់ Bitcoin នៅតែបន្តកើនឡើងឥតឈប់ឈរដោយមកទល់ពេលនេះបានកើនឡើងដល់ ២ ៩០២ ដុល្លារ ហើយក្នុងមួយ Bitcoin។ នេះបើតាមការចុះផ្សាយរបស់វិបសាយ CoinDesk។ តម្លៃនេះពិតជាខ្ពស់ខ្លាំងដែលជិតស្មើនឹងពីរតម្លឹងមាសឯណោះ ដោយមួយតម្លឹងមាសបច្ចុប្បន្នប្រហែល ១៥៥០ ដុល្លារ។
ដោយតែតម្លៃ Bitcoin ចេះតែបន្តកើនឡើង ដូចនេះមិនយូរមិនឆាប់ទេអាចនឹងឡើងដល់ចំណុច **៣ ០០០ ដុល្លារ**ជាមិនខានឡើយ៕

Comments
Post a Comment